ទទួលបញ្ញើដល់ទីតាំង
សូមទាក់ទងទៅលេខ ០២៣ ៤២៨ ០៨០ ដើម្បីណាត់ពេលទៅទទួលបញ្ញើ 
សំណួរ ចម្លើយទូទៅ
តើអ្វីទៅដែលត្រូវបានចាត់ទុកជាវត្ថុបញ្ញើដែលមានគ្រោះថ្នាក់?

វត្ថុបញ្ញើដែលមានគ្រោះថ្នាក់(ឬសារធាតុដែលអាចបង្កហានិភ័យ)​ គឺសារធាតុ ឬវត្ថុទាំងឡាយណាដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព

និងទ្រព្យសម្បត្តិនៅពេលដឹកជញ្ជូនក្នុងវិស័យពាណិជ្ជកម្ម។

វត្ថុទាំងនេះមិនអាចផ្ញើតាមប្រព័ន្ធប្រៃណីយ៍បានទេ រួមមាន

គ្រឿងផ្ទុះ រួមមានគ្រាប់រំសេវ កាំជ្រួចបាញ់លម្អពេលបុណ្យទាន គប់ភ្លើង និង អាវុធ ។ល។

ឧស្ម័នបង្ហាប់ រួមទាំងឧស្ម័នឆេះ និងឧស្ម័នមិនឆេះ ដូចជាកំប៉ុង ហ្គាស កំប៉ុងខ្យល់ ធុងឧស្ម័នបង្ហាប់ និងបំពង់​ពន្លត់​អគ្គិភ័យជាដើម ។ល។

វត្ថុរាវងាយឆេះ ដូចជាថ្នាំលាបឬលាងក្រចក អាល់កុល ទឹកអប់ ថ្នាំលាប កាវស្អិត ដែកភ្លើង សារធាតុរំលាយដែលងាយឆាបឆេះ។

វត្ថុរឹងងាយឆេះ ដូចជាឈើគូសគ្រប់ប្រភេទ ធ្យូង ឥន្ធនៈរឹង និងសារធាតុដែលអាចបង្កគ្រោះថ្នាក់ពេលមានសំណើម។

សារធាតុអុកស៊ីតកម្ម រួមមានសារធាតុដែលអាចបម្លែងទៅជា អុកសុីសែនដោយងាយ ថ្នាំលាបសក់ ឬជ្រលក់ក្រណាត់...

តើអ្វីទៅដែលចាត់ទុកជាវត្ថុបញ្ញើហាមឃាត់ និងវត្ថុបញ្ញើ​ ជាប់កម្រិតកំណត់?

វត្ថុបញ្ញើហាមឃាត់ និងវត្ថុបញ្ញើ ជាប់កម្រិតកំណត់សំដៅដល់ វត្ថុបញ្ញើ ដែល​ជាប់អាយ័ត ឬកម្រិត​កំណត់​ក្រោមលក្ខខណ្ឌលើការនាំចេញ នាំចូល ឬធ្វើការឆ្លងកាត់គយ​អន្តរជាតិក្នុង គោលបំណង​ណាមួយដូចជា៖

ការការពារ​សន្តិសុខ​ជាតិ

ការការពារ​សណ្តាប់​ធ្នាប់​សាធារណៈ និង​ស្តង់ដារនៃ​​សុភាវធម៌ និង​សីលធម៌

ការការពារសុខភាព​ និង​ជីវិត​មនុស្ស​ សត្វ ឬ រុក្ខជាតិ

ការការពារ​បេតិកភណ្ឌជាតិ ដែលមាន​តម្លៃ​ខាង​សិល្បៈ ប្រវត្តិសាស្ត្រ ឬ ​បុរាណវត្ថុ​វិទ្យា

ការ​អភិរក្ស​ធនធាន​ធម្មជាតិ

ការ​តម្រូវ​តាម​បញ្ញត្តិ​នានា​នៃ​ច្បាប់​ណាមួយ​ជាធរមាន​នៃ​ព្រះរាជាណាចក្រកម្ពុជា

ការបំពេញ​កាតព្វកិច្ចក្រោម​ធម្មនុញ្ញសហប្រជាជាតិ។

វត្ថុខុសច្បាប់ ឬវត្ថុដែលចាត់ទុកថាខុសច្បាប់ក្នុងការនាំចូលនៅប្រទេសគោលដៅ។

 

តើការផ្ញើបញ្ញើតាមប្រៃសណីយ៍កម្ពុជាត្រូវចំណាយប៉ុន្មាន?

ប្រៃសណីយ៍កម្ពុជា ផ្តល់សេវាទៅជាង១០០ប្រទេសទូទាំងពិភពលោក។ យើងខ្ញុំប្រឹងប្រែងស្វែងរកដៃគូដឹកជញ្ជូនបន្ថែមទៀត ដើម្បីផ្តល់សេវាទៅប្រទេសដទៃបន្ថែមទៀត។

ចំណាយក្នុងការផ្ញើបញ្ញើប្រៃសណីយ៍អាស្រ័យលើប្រទេសគោលដៅដែលលោកអ្នកផ្ញើទៅកាន់ និងទម្ងន់នៃកញ្ចប់បញ្ញើរួមទាំងប្រភេទសេវាដែលលោកអ្នកជ្រើសរើសប្រើប្រាស់។

Loading...