​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ អាទិត្យ ៧:០០ – ១៧:៣០ ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail
ចូលរួមបញ្ចប់អេដស៍ ផ្តើមចេញពីយើងទាំងអស់គ្នា។
សេវាកម្ម
ព្រឹត្តិការណ៍
សេចក្តីជូនដំណឹង
របៀបឆែកមើល Post Code តាមប្រទេសនិមួយៗ

របៀបឆែកមើល Post Code តាមប្រទេសនិមួយៗ

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ១០:១៦ ព្រឹក
សំណួរចំលើយ

បណ្តាប្រៃសណីយ៍របស់ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកល អាចធ្វើការទំនាក់ទំនងរវាងប្រទេសជាសមាជិកលើពិភពលោកទាំងអស់ដោយផ្ទាល់ក្នុងការធ្វើអាជីវកម្មប្រៃសណីយ៍អន្តរជាតិ។ ចំពោះប្រការខ្លះការទំនាក់ទំនងចាំបាច់ត្រូវធ្វើដោយឆ្លងកាត់តាមរយៈការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល៖

  1. ការផ្សព្វផ្សាយពីតម្រូវការក្នុងប្រទេសរបស់ខ្លួនលើសេវាប្រៃសណីយ៍។
  2. ការផ្សព្វផ្សាយពីវត្ថុហាមឃាត់ចេញ និងចូលប្រទេសខ្លួន។
  3. អត្រាប្តូរប្រាក់របស់ប្រទេសខ្លួនទៅនិងប្រាក់និមិត្តរូប DTS។

រាល់បណ្តាឯកសារត្រូវផ្ញើទៅការិយាល័យអន្តរជាតិឲ្យបានមុនបីខែនៃដំណាច់ឆ្នាំនីមួយៗ ឬពេលវេលាដែលខ្លួនចង់បាន។ ការិយាល័យអន្តរជាតិត្រូវធ្វើសារាចរ លិខិតសារាចរ ឬបណ្តាសេចក្តីណែនាំផ្សេងៗផ្សព្វផ្សាយទៅគ្រប់បណ្តាប្រទេសជាសមាជិក។

រាល់បណ្តាឯកសារទាក់ទងនិងអាជីវកម្មប្រៃសណីយ៍ក្នុងនិងក្រៅប្រទេស ត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជូន ជៀសវាងខូចខាត បាត់បង់ និងត្រូវរក្សាទុកទៅតាមកាលវេលាដូចខាងក្រោម៖

១-ឯកសារក្នុងប្រទេស

១-១ ឯកសារពាក់ព័ន្ធនិងជំនាញបច្ចេកទេស រយៈពេល១៨ខែ។

២-ឯកសារពាក់ព័ន្ធនិងបញ្ជីការគណនេយ្យប្រៃសណីយ៍ រក្សាទុកក្នុងរយៈពេល២ឆ្នាំ។ ក្នុងករណីបញ្ជីការជាប់បំណុលត្រូវរក្សាទុកគ្មានកាលកំណត់។

ក្រៅពីការទំនាក់ទំនងតាមរយៈបញ្ញើប្រៃសណីយ៍ ប្រទេសជាសមាជិកទាំងអស់អាចទំនាក់ទំនងតាមផ្លូវទូរគមនាគមន៍ដោយពុំគិតថ្លៃ ប៉ុន្តែចាំបាច់ត្រូវដាក់អាស័យដ្ឋានទូរលេខឲ្យបានច្បាស់ដូចខាងក្រោមនេះ៖

១- Postgen        : សម្រាប់ទូរលេខដែលទាក់ទងនិងទីចាត់ការកណ្តាលរបស់ប្រៃសណីយ៍នៃប្រទេសនីមួយៗ។

២- Postbur        : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្រៃសណីយ៍នីមួយៗ។

៣- Postex         : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្តូរបញ្ញើអន្តរជាតិ។

៤- UPU Berne  : សម្រាប់ទាក់ទងនិងការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល។

១-រាល់បញ្ញើសំណល់ដែលទទួលបានពីគ្រប់មន្ទី ប.ទ ខេត្ត-ក្រុង ទូទាំងប្រទេសត្រូវប្រមូលផ្តុំទុកទៅតាមប្រភេទនិងរយៈពេលកំណត់ដូចខាងក្រោម៖

១-១ សារព័ត៌មាន ប្រៃសណីយ៍ប័ត្រ កលិកប័ត្រគ្មានតម្លៃ ត្រូវបំផ្លាញចោលភ្លាម។

១-២ លិខិត សៀវភៅ រក្សាទុករយៈពេលបីខែ។

១-៣ វត្ថុមានតម្លៃ និងអនុសិដ្ឋ រក្សាទុកមួយឆ្នាំ។

២-ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបង្កើតគណកម្មការសម្រាប់ពិនិត្យ វិនិច្ឆ័យ ដែលមានសមាសភាពមាន៖

២-១ ប្រធាននាយកដ្ឋានប្រៃសណីយ៍  ជាប្រធាន

២-២ តំណាងក្រសួងហិរញ្ញវត្ថុ           ជាអនុប្រធាន

២-៣ តំណាងអធិការកិច្ចក្រសួងប្រៃសណីយ៍    ជាសមាជិក

២-៤ មន្រ្តីផ្នែកបញ្ញើសំណល់            ជាលេខា

៣-គណកម្មការមានភារកិច្ចដូចតទៅ៖

៣-១ កត់ត្រាវត្ថុមានតម្លៃដើម្បីប្រកាសឡៃឡុង

៣-២ បំផ្លាញចោលចំពោះវត្ថុគ្មានតម្លៃ ឬហួសកាលកំណត់

៣-៣ បើកប្រាក់របស់អាណត្តិប្រៃសណីយ៍ និងប្រាក់ដែលលក់ឡៃឡុងបញ្ចូលក្នុងថវិកាក្រសួង។

បញ្ញើគញរប់ប្រភេទសដែលចែកឲ្យអ្នកទទួលពុំបាន ហើយពុំអាចផ្ញើត្រឡប់ទៅអ្នកផ្ញើវិញបានដោយប្រការណាមួយត្រូវចាត់ទុកជាបញ្ញើសំណល់។ លក្ខណៈមិនគ្រប់គ្រាន់នេះមានដូចខាងក្រោម៖

១.គ្មានអាស័យដ្ឋានអ្នកផ្ញើ។

២.ពុំអាចរកអាស័យដ្ឋានអ្នកផ្ញើឃើញ។

៣.គ្មានអាស័យដ្ឋានអ្នកផ្ញើ និងគ្មានសញ្ញាសំគាល់ ឬត្រាថ្ងៃ ខែរបស់ប្រទេសផ្ញើ (បញ្ញើអន្តរជាតិ)។

៤.ភណ្ឌិកាដែលគ្មានសំណូមពរឲ្យបញ្ជូនត្រឡប់ ឬឲ្យបោះបង់ចោលក្នុងករណីចែកមិនបាន។

៥.អន្តរវត្ថុលាយលំដែលពុំអាចរកអាស័យដ្ឋានរបស់អ្នកផ្ញើ ឬអ្នកទទួលឃើញ។

៦.ចំពោះអាណត្តិដែលពុំអាចបើកឲ្យអ្នកទទួលបាន និងពុំអាចសងប្រាក់ទៅអ្នកផ្ញើវិញក្នុងរយៈពេលមួយឆ្នាំ។ នៅការិយាល័យដែលមានបញ្ញើសំណល់ត្រូវប្រមូលផ្តុំបញ្ជូនមកផ្នែកគ្រប់គ្រងបញ្ញើសំណល់ (Service des rebuts) នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 

មតិយោបល់

អង្គភាពស្វយ័ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទូរគមនាគមន៍កម្ពុជា

និយ័តករទូរគមនាគមន៍កម្ពុជា

​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​